Mijunka Whitening Cream – អាថ៌កំបាំងនៃការថែរក្សាស្បែកមុខមានសុខភាពល្អរបស់ស្ត្រីជប៉ុន
- ស្ត្រីគ្រប់រូបតែងចង់មានស្បែកមុខទន់រលោង ភ្លឺថ្លា និងក្មេងជាងវ័យ។ ប៉ុន្តែដោយសារតែវ័យអាយុ និងឥទ្ធិពលខាងក្រៅជាច្រើន ធ្វើឱ្យស្បែកមានសភាពគគ្រើម ស្ងួត ងាយកើតមុន និងឡើងអាចម៍រុយ ដែលធ្វើឱ្យមិត្តនារីមានអារម្មណ៍ព្រួយបារម្មយ៉ាងខ្លាំង ខ្វះភាពជឿជាក់លើខ្លួនឯង។ ដើម្បីជួយរំសាយរាល់ទុកកង្វល់ទាំងនោះ Jagodo សូមណែនាំដល់លោកអ្នកនូវផលិតផល Mijunka Whitening Cream 50g មកពីម៉ាក MIJUNKA ជប៉ុន ជាមួយនឹងគោលគំនិតថ្មីពីភាពស្រស់ស្អាត “ស្បែកស្អាត មកពីស្បែកមានសុខភាពល្អ” ដែលនឹងជួយអ្នកដោះស្រាយបញ្ហាស្បែកទាំងអស់។
- Mijunka Whitening Cream បានចំរាញ់ចេញពីសារធាតុផ្សំពីធម្មជាតិ ជាមួយនឹងសារធាតុផ្សំសកម្មជួយស្បែកសថ្លា tranexamic acid ផ្សំជាមួយនឹងរូបមន្តពិសេស៖ ជ្រាបចូលបានយ៉ាងជ្រៅ ឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធកោសិកាស្បែក ជួយអោយស្បែកសថ្លាបន្តិចម្តងៗចេញពីខាងក្នុង ចិញ្ចឹមស្បែកអោយសភ្លឺមានសុខភាពល្អ រលោង នាំមកភាពជឿជាក់ និងមោទនចំពោះស្ត្គ្រីគ្រប់រូបដែលមានស្បែកភ្លឺថ្លា។
ចំណុចលេចធ្លោដ៏ពិសេសរបស់ Mijunka Whitening Cream បំប៉នស្បែកមុខស ជួយពណ៍ស្បែកសស្មើ
- ជាមួយនឹងធាតុផ្សំសកម្មនៃអាស៊ីត tranexamic ជួយឱ្យស្បែកសចេញពីខាងក្នុងដោយសុវត្ថិភាព និងមានប្រសិទ្ធភាព អាស្រ័យការឥទ្ធិពលដ៏ខ្លាំងទៅលើមេឡានីន ដែលជាមូលហេតុចម្បងបង្កើតនូវចំណុចខ្មៅ ជាំ និងអាចម៍រុយនៅលើស្បែក។
- ជាផលិតផលជួយបំប៉នស្បែកស ជាមួយនឹងរូបមន្តផ្តាច់មុខលើពិភពលោក ដែលត្រូវបានណែនាំដោយក្រសួងសុខាភិបាលជប៉ុន អ្នកជំនាញ និងស្ត្រីជប៉ុនជាច្រើនបានប្រើ ស្រលាញ់ចូលចិត្តនិងវាយតម្លៃ⭐⭐⭐⭐⭐
ប្រឆាំងការរលាក ការពារនិងព្យាបាលមុន
- Mijunka Whitening Cream ត្រូវបានបំពេញបន្ថែមដោយ Dipotassium glycyrrhizate (DPG) – គ្រឿងផ្សំសំខាន់ក្នុងការចំរាញ់ចេញពីឫសដើម licorice ។ សារធាតុនេះមានសមត្ថភាពចិញ្ចឹមស្បែកមុខ ដោយជួយស្ដារស្បែក ជួសជុលស្បែកខូចឡើងវិញ បំបាត់បញ្ហាស្បែកស្ងួតរបក ធ្វើអោយស្បែកទន់និងកាត់បន្ថយការរលាក។ ការស្រាវជ្រាវគ្លីនិកបានកំណត់ថា DPG មានប្រសិទ្ធភាពសម្រាប់ជំងឺរលាកស្បែកអាឡែស៊ី (eczema) ដោយកាត់បន្ថយការឡើងក្រហម និងរលាក។
ការពារសញ្ញានៃភាពចាស់
- សារជាតិ Collagen Paptide – ឈានដល់កម្រិតថ្មីជួយសារធាតុចិញ្ចឹមជ្រាបចូលទៅក្នុងស្បែកយ៉ាងជ្រៅ ប្រសិទ្ធភាពថែរក្សាស្បែក x 2 ។ ជួយអោយស្បែកទន់រលោង តឹងណែន ពន្យាភាពចាស់។ Collagen Paptide ត្រូវបានគេចាត់ទុកថាជាបច្ចេកវិជ្ជាថ្មីសម្រាប់ស្បែកដ៏ល្អឥតខ្ចោះ ដោយសារមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាស្បែក និងប្រឆាំងភាពចាស់។
រក្សាសំណើមជ្រៅពីខាងក្នុង
- Mijunka Whitening Cream ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃ Sodium Hyaluronate និង Hyaluronic Acid នឹងបង្កើនសំណើមល្អបំផុតសម្រាប់ស្បែករបស់អ្នក។ នៅពេលដែលស្បែកមានជាតិទឹកគ្រប់គ្រាន់ របាំងការពារស្បែកធម្មជាតិឬស្រទាប់ខាងក្រៅនៃស្បែកក៏កាន់តែរឹងមាំល្អ។
អត្ថប្រយោជន៍ Mijunka Whitening Cream
- ចិញ្ចឹមស្បែកសភ្លឺ បំបាត់ស្នាមអុជខ្មៅ ជាំ អាចម៍រុយ អាស្រ័យមានសារធាតុសកម្មអាស៊ីត tranexamic ។
ការពារការកើតមុន ស្នាមអុចខ្មៅ ស្នាមជាំ ឬស្នាមអាចម៍រុយ។
ជំនួយដល់ការស្តារស្បែកដែលខូចដោយសារកាំរស្មី UV បរិស្ថាន។ល។
- ផ្តល់សំណើម និងពង្រឹងសមត្ថភាពការពារស្បែក កាត់បន្ថយការបាត់បង់ជាតិទឹក និងជំរុញការផលិតកោសិកាថ្មី។
- រូបមន្តនេះមានសារធាតុចិញ្ចឹមជាច្រើនដើម្បីជួសជុល និងចិញ្ចឹមកោសិកាស្បែកយ៉ាងល្អឥតខ្ចោះ ជាពិសេសកោសិកាដែលមានអាយុកាលចាស់។
- ប្រឆាំងនឹងការរលាក បង្កាការឡើងមុន ប្រឆាំងនឹងភាពចាស់ មានប្រសិទ្ធិភាពក្នុងការស្ដារស្បែកឡើងវិញនិងធ្វើឱ្យស្បែកស។
- Mijunka whitening cream សាច់ឡេស្ដើង មិនស្អិត មិនកក ងាយស្រួលជ្រាបទៅក្នុងស្បែក មានសុវត្ថិភាពនិងល្អសម្រាប់គ្រប់ប្រភេទស្បែក ជាពិសេសស្បែកមុខខ្សោយ។
គ្រឿងផ្សំថែរក្សាស្បែកលំដាប់ខ្ពស់មាននៅក្នុង Mijunka Whitening Cream
- អាស៊ីត Tranexamic, GK2 Dipotassium Glycyrrhizate: ជួយចិញ្ចឹមស្បែកភ្លឺថ្លាមានសុខភាពល្អ គាំទ្រការស្តារស្បែកឡើងវិញបានយ៉ាងឆាប់រហ័ស ដោយហេតុនេះបង្កើនប្រសិទ្ធភាពក្នុងការធ្វើឱ្យស្បែកស។
- Hydrolyzed Collagen, Hyaluronic Acid: ជួយឱ្យស្បែកតឹងរលោង ផ្តល់សំណើម បង្កើនភាពយឺតនៃស្បែក ការពារភាពចាស់។
- ផ្សំជាមួយគ្រឿងផ្សំធម្មជាតិដូចជា៖ Scenedesmus Rubescens green algae extract, aloe vera , seaweed , artichoke flower , shea butter ។
- រូបមន្តផលិតផលសុវត្ថិភាព៖ គ្មាន Paraben – គ្មាន Arcol – គ្មានជាតិរ៉ែ – គ្មានពណ៌សំយោគ – គ្មានក្លិន
អ្នកណាខ្លះគួរប្រើផលិតផល Mijunka Whitening Cream?
- អតិថិជនដែលមានស្បែកគគ្រើម មានអារម្មណ៍ថាស្ងួតរាល់ពេលប៉ះ។
- អតិថិជនមានបញ្ហាស្នាមអុជខ្មៅ ជាំ អាចម៍រុយ ។ល។ ព្យាបាលឬលាបអ្វីក៏មិនធូរស្បើយ។
- បងប្អូននារីដែលចាប់ផ្តើមមានសញ្ញានៃភាពចាស់។
- បងប្អូននារីមានពណ៌ស្បែកមិនស្មើគ្នា កន្លែងសកន្លែងខ្លះមានស្បែកខ្មៅស្រអាប់។
វីធីប្រើប្រាស់
- ជំហានទី 1៖ យកឡេក្នុងបរិមាណល្មម លាបលើ 5 ចំណុច៖ ថ្ពាល់ ថ្ងាស ច្រមុះ និងចង្កា។
- ជំហានទី 2: លាបឱ្យស្មើពីបបូរមាត់ឡើងថ្ពាល់ពីរសងខាង។
- ជំហានទី 3៖ ធ្វើការលាបបន្តឱ្យស្មើលើតំបន់ថ្ងាស តាមវិធីលាបពីក្រោមឡើងលើ។
- ជំហានទី 4: បន្តការលាបឡេឱ្យជុំវិញតំបន់ភ្នែក
- ជំហានទី 5: ដាក់ដៃពីរសងខាងច្រមុះ ធ្វើការលាបចាប់ពីក្រដោងច្រមុះអូសចេញថ្ពាល់ពីរសងខាង។
- ជំហានទី៦៖ លាបសព្វតំបន់ច្រមុះ និងថ្ពាល់។ រួចធ្វើការម៉ាស្សាថ្នមៗ។
គួរតែប្រើរួមផ្សំជាមួយឡេការពារកម្តៅថ្ងៃ Mijunka ដើម្បីនាំមកនូវប្រសិទ្ធភាពធ្វើឱ្យស្បែកស និងកាត់បន្ថយស្នាមអុចខ្មៅ និងអាចម៍រុយ។
ចំណុចចំណាំ៖
- បិទគម្របឱ្យតឹងបន្ទាប់ពីប្រើ
- រក្សាទុកនៅកន្លែងត្រជាក់
- រក្សាឱ្យឆ្ងាយពីដៃកុមារ

ការវាយតម្លៃរបស់អតិថិជនពីផលិតផល Mijunka Whitening Cream បន្ទាប់ពីប្រើរួច
- បងស្រីដានី អាយុ 30 ឆ្នាំ ចែករំលែក៖ ក្នុងនាមជាអតិថិជនដ៏ស្មោះត្រង់ គាត់ទទួលបានគំរូដើម្បីប្រើសាកល្បង។ ដំបូងខ្ញុំមានការព្រួយបារម្មបន្តិច ព្រោះខ្លាចមិនត្រូវនឹងស្បែករបស់ខ្ញុំ ប៉ុន្តែមិននឹកស្មានថា មិនត្រឹមតែប្រើត្រូវនឹងស្បែកខ្ញុំនោះទេ ខ្ញុំថែមទាំងចូលចិត្តតាំងពីប្រើលើកដំបូងពេលឡេបានលាបលើស្បែក ទើបតែប្រើបាន 3ខែប៉ុណ្ណោះតែស្បែករបស់សភ្លឺជាងមុនឆ្ងាយណាស់។
- បងស្រីដាវី អាយុ ២៧ ឆ្នាំ ចែករំលែក៖ ស្បែករបស់ខ្ញុំជាស្បែកងាយប្រត្តិកម្មបំផុត ដូច្នេះខ្ញុំពិតជាខ្លាចផលិតផលដែលមានសារធាតុសកម្មខ្លាំងដើម្បីធ្វើឱ្យស្បែកសឆាប់។ ឆ្លងតាមការណែនាំពីសារធាតុផ្សំល្អសម្រាប់ស្បែករបស់ផលិតផល MIJUNKA ធានាថាកាន់តែពេញចិត្តបន្ទាប់ពីប្រើ។ មិនត្រឹមតែស្បែករបស់ខ្ញុំមិនរលាក ថែមទាំងជួយស្បែកសរឱ្យកត់សម្គាល់។














Reviews
There are no reviews yet.